កង់បីបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តបុក ស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ច្រើននាក់

បាត់ដំបងៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី ចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (ផ្លូវវាងក្រុង) មានករណីគ្រោះថ្នាក់ចរាចរណ៍ ១កើតឡើង ដោយកង់បី(ផាស្អាប់) ពណ៌ស ពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ ស៊ឹម សាវ៉ាត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តម៉ាកតូយ៉ូតារ៉េវូ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AV-0284 អ្នកបើកបរគេចចេញពីកន្លែងកើតហេតុ ទិសដៅ ពីលិចទៅកើត (បញ្ច្រាសទិសគ្នា) ជ្រុលទៅ បុកបណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួសចំនួន ៧នាក់ ស្រី ៥នាក់ ធ្ងន់ ៦នាក់ ស្រី ៥នាក់ ( អ្នកជិះ និងអ្នកបើកបរកង់បី )។

ខូចខាត៖
-រថយន្ត ១គ្រឿង
-កង់បី(ផាសអាប់) ១គ្រឿង ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *