ផ្ទះ ព័ត៌មានជាតិ រថយន្តកៀរម៉ូត...

រថយន្តកៀរម៉ូតូឲ្យដួល ត្រូវរថយន្ត១ទៀតបុកស្លាប់ម្នាក់ របួសម្នាក់

0

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកៀរម៉ូតូឲ្យដួល ហើយត្រូវរថយន្តមួយគ្រឿងទៀត បុកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៥៣ ក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក CANTER គ្មានស្លាកលេខ ពណ៌ខៀវ បើកបរពីត្បូងទៅជើង ដោយឈ្មោះ ផេង វ៉ាន់ឆាយ អាយុ២១ឆ្នាំ ភេទប្រុស រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំណែកម៉ូតូរងគ្រោះម៉ាក HONDA 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-8485 បើកបរពីត្បូងទៅជើងស្របទិសគ្នា ដោយឈ្មោះ ម៉ាន ម៉ារី អាយុ២៥ឆ្នាំ ភេទស្រី ជនជាតិខ្មែរឥស្លាម នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងអ្នករួមដំណើរម៉ូតូឈ្មោះ សាន់ មុំ អាយុ២៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរឥស្លាម ទីលំនៅដូចខាងលើ(ស្លាប់) ។

សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯអ្នកបើកបររថយន្តបង្ក ឃាត់ខ្លួនតាមបញ្ជាររបស់លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣និង១៤នាទីរសៀល។

បច្ចុប្បន្នវត្ថុតាង រថយន្តនិងម៉ូតូ ព្រមទាំងជនបង្ក បានយកមករក្សាទុកនៅអធិការដ្ផាននគរបាលស្រុកក្រគរជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.