កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតូបប៉ះកង់ឡាន របស់ឈ្មោះ រឿ ឈុនឡា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ មានករណីលួចម៉តូ ម៉ាកHonda C125 ឆ្នាំ២០១៨ ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ឈ្មោះ រឿង សុភា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បង្កឡើងដោយជនសង្ស័យឈ្មោះ តែម ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ ជិះរថយន្តពីភ្នំពេញមកដលចំណុចកើតហេតុឃើញម៉ូតូទុកក្នុងតូបប៉ះកង់ឡានជាប់ផ្លូវជាតិ ខណៈនោះគេប្រាប់អ្នកបើកឡានឲ្យឈប់ រួចចុះពីរថយន្តដើរសំដៅទៅរកម៉ូតូតែម៉ូតូជាប់សោ.ក ក៏កាច់សោបានបញ្ឆះជិះរត់តែត្រូវម្ទាស់ដឹង
ទាន់ ក៏ផ្អើលឆោឡោ ប្តឹងដល់សមត្ថកិច្ច ស្ទាក់ចាប់បានប្រមាណ ចម្ងាយ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕


មតិយោបល់