ស្វាយរៀងៈ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូគុបមូលឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-2092 បុកពេញទំហឹង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១៣ ដែលមានទីតាំងនៅភូមិព្រះអង្គកែវ ឃុំជ្រុលពពេល ស្រុករំដួល ខេត្តស្វាយរៀង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕


មតិយោបល់