ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកគ្នាលាន់ដូចរន្ទះពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣២នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥១ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពេលនេះសមត្ថកិច្ចកំពុងតែចុះទៅធ្វើការសម្រួលចរាចរណ៍និងធ្វើការវាស់វែង ដល់កន្លែងកើតហេតុផងដែរ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕




មតិយោបល់