ស្វាយរៀងៈ មនុស្សមួយក្រុម មានទាំងប្រុសទាំងស្រី ស្លៀកពាក់បែបពួកអារ៉ាប់ ឬឥណ្ឌា បើករថយន្តចូលផ្ទះប្រជាពលរដ្ឋសុំលុយ ព្រោះគ្មានលុយចាក់សាំងរថយន្ត បង្កការភ្ញាក់ផ្អើលវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ហេតុការណ៍នេះកើតឡើង ដោយក្រុមមនុស្សប្រុសស្រីទាំងនេះ បានស្លៀកពាក់បែបពួកអារ៉ាប់ ឬឥណ្ឌា បើករថយន្តម៉ាកLexus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AO-4521 មកចូលផ្ទះប្រជាពលរដ្ឋហើយសុំលុយ ព្រោះខ្លួនបាត់កាបូបលុយ អស់ហើយ ម្យ៉ាងរថយន្តក៏ជិតអស់សាំងទៀត តែម្ចាស់ផ្ទះខាងលើ មើលទៅសភាពដូចមិនស្រួល ទើបគំរាមប្តឹងសមត្ថកិច្ច ទើបក្រុមទាំងនោះឡើងរថយន្តចេញទៅវិញ៕
មតិយោបល់