ភ្នំពេញៈ យុវជនពីរនាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូឌុបគ្នា ទៅបុករថយន្តកុងតឺន័រពីក្រោយ កាលពីវេលាម៉ោង២និង៥០ នាទីយប់ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើដងផ្លូវ៣៧១ មុខផ្ទះលេខ៦១៣ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចព្យាយាមទំនាក់ទំនងទៅរកក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះ និងរថយន្តត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
https://youtu.be/Otv2ZDlPA7Y
មតិយោបល់