ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រុងផ្លូវ របួសធ្ងន់ពីរនាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានបើកម៉ូតូលឿនដូចហោះ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រុងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ពីរនាក់ ដែលហេតុការនេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីយប់ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមហ៊ុនIsuzu តាមបណ្ដោយផ្លូវសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូមួយគ្រឿង ម៉ាកYamaha R15 ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1U-8812 បានបើកបរដោយបុរសពីរនាក់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅក្បាលនាគ ពុះចែកទ្រុងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានយកម៉ូតូទៅរក្សាទុក ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់