ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: ប៉ូលិសបានប្រយុទ្ធគ្នាជាមួយខ្មាន់កាំភ្លើងនៅតំបន់ការទូតនៃរដ្ឋធានីការដា

បង់ក្លាដេស: ប៉ូលិសបានប្រាប់ទូរទស្សន៍ CNN ឲ្យដឹងថា ប៉ូលិសបានបាញ់កាំភ្លើងជាមួយក្រុមខ្មាន់កាំភ្លើងកាលពីយប់ថ្ងៃសុក្រ នៅក្នុងតំបន់ការទូតនៃរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស។ នេះបើយោងតាមការចេញផ្សាយដោយ CNN នាថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។

លោក Sayedur Rahman ក្រុមមន្ត្រីការិយាល័យទទួលបន្ទុកិច្ចការប៉ូលិស Gulshan បានប្រាប់ឲ្យដឹងថា វាអាចជាភោជនីយដ្ឋានមួយ ឬមន្ទីរពេទ្យ មួយកន្លែង ដែលលោកមិនទាន់អាចបកស្រាយនៅពេលនេះបានឡើយ។ លោកបានបន្ថែមថា មិនដឹងចំនួនមនុស្សប៉ុន្មាននាក់ ត្រូវបានជាប់នៅក្នុង កន្លែងទាំងនោះទេ។

ស្ថានទូតសហរដ្ឋអាមេរិកនៅរដ្ឋធានីដាកាបានព្រមានពីស្ថានភាពនៅលើប្រព័ន្ធបណ្តាញសង្គម Twitter នេះ បានផ្តល់យោបល់ដល់ប្រជាជនឱ្យ ទៅរកកន្លែងមានសុវត្ថិភាពនិងកត់សម្គាល់ថា ស្ថានភាពចំណាប់ខ្មាំងត្រូវបានគេរាយការណ៍ថា មិនទាន់ដឹងថាតើមានសុវត្ថិភាព ឬមួយក៏គ្រោះថ្នាក់ នៅឡើយ៕

13

មតិយោបល់