តួកគី: តាមប្រភពព្រះរាជអាជ្ញាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ ក្នុងចំណោម៣នាក់ បានវាយប្រហារនៅឯព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានកំណត់ឈ្មោះបានហើយ រួមមានលោក Rakim Bulgarov និងលោក Vadim Osmanov និងម្នាក់ទៀតមិនទាន់បានកំណត់ឈ្មោះនៅឡើយទេ ដែលអ្នកទាំងបីនាក់នេះ ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតតែម្តង។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ ដែលបានវាយប្រហារព្រលានយន្តហោះដែលជាព្រលានយន្តហោះសំខាន់របស់ទីក្រុងអ៊ីស្តង់ប៊ុល នៅសប្តាហ៍នេះត្រូវបានគេកំណត់ឈ្មោះដោយប្រភពស្និទ្ធនឹងការស៊ើបអង្កេតនៅថ្ងៃសុក្រនេះ។
ភេរវករពីនាក់នេះនិងភេរវករមួយផ្សេងទៀតដែលបានសម្លាប់ខ្លួនឯង ដែលពីមុនគេកំណត់អត្តសញ្ញាណថាជាបរទេសមានសញ្ជាតិពីរ មកពីតំបន់ Dagestan ប្រទេសរុស្ស៊ី, អូប៊ែគីស្ថាន និងគីហ្ស៊ីស្ថាន។
យោងតាមប្រភពពីអយ្យការម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដោយសារការរឹតបន្តឹងលើការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់ឈ្មោះថា ជាលោក Rakim Bulgarov និងលោក Vadim Osmanov នេះហើយ។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍មកថា ប៉ូលិសបានឃាត់ខ្លួនជនបរទេសចំនួន ១១នាក់ថែមទៀត ដែលសង្ស័យថា ជាសមាជិកអ៊ីស្លាម IS ដែលបានជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះ Ataturk ទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។
ដោយឡែកម្សិលមិញ ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស ១៣នាក់ ក្នុងនោះមានទាំងជនជាតិ បរទេសបីនាក់ផងដែរ។ ហើយអាជ្ញាធរបានអះអាងថា អ្នកដែលជាប់ពាក់ព័ន្ធវាយប្រហារខាងលើនេះ រួមមាន ជនជាតិរុស្ស៊ី, អូប៊ែគីស្ថាន និងគីហ្ស៊ីស្ថាន។
សូមបញ្ជាក់ថា ភេរវករចំនួនបីនាក់បានសម្រុកចូលព្រលានយន្តហោះនៅយប់ថ្ងៃអង្គារ៍ បានបើកការវាយប្រហារនិងបំផ្ទុះគ្រឿងផ្ទុះក្នុងការវាយ ប្រហារដែលបានសម្លាប់មនុស្ស ៤២នាក់និងរងរបួស ២៣៩នាក់ផ្សេងទៀត៕
មតិយោបល់