ព័ត៌មានជាតិ

ឡិចស៊ីសបើកជែ​ង ទៅបុកម៉ូតូ ស្លាប់បុរសម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្រោយបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលជិះម៉ូតូម៉ាក ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AA-8700 តាមដងផ្លូវពីកើតទៅលិច ត្រូវរថយន្តឡិចស៊ីស RX300 ពណ៌ប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-6003 បើកវ៉ាជែងរថយន្ត១គ្រឿងទៀត ហើយជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តគេចខ្លួនបាត់ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់