តាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា នៅថ្ងៃ ៩ ខែតុលាឆ្នាំ២០១៣ សម័យប្រជុំអចិន្ត្រៃយ៍រដ្ឋភាពជាតិនៅក្នុងទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមានការរវល់ខ្លាំងណាស់ដោយសារតែមានការមកដល់នៃភ្ញៀវដែលមិនបានអញ្ចីញ។
ខណៈដែលរដ្ឋមន្ត្រីក្រសួងយុត្តិធ៌មកំពុងតែនិយាយដោយសេចក្តីរីករាយស្រាប់តែមានក្មេងស្រីអាក្រាតល្វែងលើបីនាក់មកស្រែកអុកឡុកនៅកន្លែងអង្គុយរបស់សមាជិកសភា។ បើតាមរបាយការណ៍បញ្ជាក់ថាក្មេងស្រីទាំងបីនាក់នោះបានស្រែកនូវពាក្យស្លាកដដែលៗ ដើម្បីទាមទារសិទ្ធិមិនឲ្យរំលូតកូន ដោយសារតែការព្យាយាមជម្នៈរបស់ក្មេងស្រីទាំងបីនាក់នោះ ធ្វើឲ្យសមាជិកនៅក្នុងបន្ទប់ប្រជុំទះដៃគាំទ្រនូវគំនិតមួយនេះ។
គោលបំណងដែលនារីទាំងបីនាក់នេះធ្វើការអុកឡុកនេះគឺដើម្បីបញ្ជៀសនូវការរំលូតកូន ហើយ សមាជិកសភានៅក្នុងប្រទេសអេស្ប៉ាញបានរៀបចំកិច្ចប្រជុំស្តីអំពីការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើករណីរំលូតកូន។ ដោយឡែកប្រសិនបើក្មេងស្រីទាំងបីនាក់នេះមានករណីអុកឡុកសមាជិកសភាម្តងទៀតពួកគេនឹងប្រឈមមុខនឹងការជាប់ទោសដោយគ្មានឃើញពន្លឺថ្ងៃនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់