ព័ត៌មានជាតិ

ចុម! យុវជនម្នាក់​ផឹកស្រា​បៀរ​កម្ពុជា​រួច​ចូល​ដេក​ក្នុង​បន្ទប់ ស្រាប់តែ​គាំងបេះដូង​ស្លាប់ភ្លាមៗ​

​ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​មួយ​ក្រុម​ បាន​នាំ​គ្នា​ផឹកស្រា​បៀរ​កម្ពុជា​អស់​កន្លះ​កេស​ រួច​នាំ​គ្នា​ចូល​ដេក​ ស្រាប់​យុវជន​ម្នាក់​គាំងបេះដូង​ស្លាប់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១និង៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅ​បន្ទប់​លេខ​៨​ ទីតាំង​ផ្ទះ​លេខ​១៥៥​ ផ្លូវ​លំ ​ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​។​

ជន​រង​គ្រោះ​ឈ្មោះ ​ជា​ ​ណា​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​ ព្រៃ​បា​សាទ​ ឃុំ​ដើម​ឬ​ស​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​។​

​បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​និង​ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ធ្វើ​កោសល្យវិច្ច័យ​ និង​បាន​​បូម​យក​ទឹកនោម​ចេញពី​សាក​សព​ធ្វើតេស្ត​រក​ឃើញ​ មាន​សារធាតុ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ ហើយ​លើ​ខ្លួន​សព​មាន​ស្លាកស្នាម​ខ្លួនប្រាណ​ព្រឺ​សម្បុរគីង្គក់​,​ លិង្គ​ចេញ​ទឹកកាម​,​ ស្រល់​ឈាម​ផ្នែក​ខាងក្រោយ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​ នួន​ ​វ៉ា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាងដែក​ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​កើតហេតុ​ខាងលើ​ ស្នាក់​នៅ​រយៈពេល​ប្រហែល​ជាង​១​ឆ្នាំ​មក​ហើយ​ លុះដល់​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​វេលា​ម៉ោង​ប្រហែល​ ២១​និង​០០​នាទី​ រូបគេ​និង​ជន​រង​គ្រោះ​ព្រមទាំង​បងប្អូន​ពីរ​បី​នាក់​ទៀត​ បាន​នាំ​គ្នា​ផឹកស្រា​បៀរ​កម្ពុជា​អស់​ប្រហែល​កន្លះ​កេះ​នៅ​លើ​គ្រែ​មុខ​ផ្ទះ​ រហូត​ដល់​ម៉ោង​ប្រហែល​២២:០០​នាទី​ ក៏​នាំ​គ្នា​ឈប់​ផឹក​ចូល​ដេក​រៀងៗ​ខ្លួន​ ។​ លុះដល់​ម៉ោង​ខាងលើ​រូបគេ​ក៏​ស្រែកហៅ​ជន​រង​គ្រោះ​តែ​ពុំ​មានការ​ឆ្លើយ​តប​ ក៏​ឡើង​ទៅ​បន្ទប់​គោះ​ទ្វារ​ហៅ​ ក៏​នៅ​តែ​ពុំ​មានការ​ឆ្លើយ​តប​ដដែល​ ខ្លួន​ក៏​រុញ​ទ្វារ​ចូល​ រួច​អង្រួន​ជើង​ជន​រង​គ្រោះ​ ស្រាប់តែ​ជន​រង​គ្រោះ​ឡើង​រឹង​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​។​

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ស្លាប់​ដោយ​គាំង​បេះ​ ដូង​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ ៕

មតិយោបល់