ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ​កាន់អាវុធគ្មានការអនុញ្ញាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាក់ស្តែកករណីកាន់អាវុធដោយគ្មានការអនុញ្ញាតដកហូតដាវកែច្នៃ១ដើម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី​២៧ តុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ​៥ ក្រុមទី​៤ ភូមិឃ្លាំងសាំង សង្កាត់
ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាកម្លាំងបានចេញល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់ ទី១​ឈ្មោះ អ៊ូ រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ,ទី២ឈ្មោះ ស៊ូ សុវាសនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី៣ឈ្មោះ បូរិន ហ្វារីត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ១៥ឆ្នាំ មានទីលំនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សម្ភារ:ដកហូតបានមានដាវកែច្នៃ​១ដើម និងម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគី និច ពណ៌ស គ្មានស្លាកលេខ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់