ភ្នំពេញ: ប្រជាពលរដ្ឋជុំវិញផ្សារទួលគោក ក្រោកពីដំណេក ចេញទាំងអារម្មណ៍ញ័រភ័យ ក្រោយពីឮថាមានភ្លើងឆេះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ នៅហាងយ៉ីហោ ខាងត្បូងផ្សារទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ភ្នាក់ងារ Post News បានឲ្យដឹងថា មុនដំបូងគេមិនដឹងមានរឿងអ្វីកើតឡើងទេ ស្រាប់តែមានឮសូរផ្ទុះបែកផ្កាភ្លើងដូចគ្រាប់បែក និង ក្រឡេកមើលទៅទើបដឹងថាឆេះប្រអប់កុងទ័រ នៅទីតាំងខាងលើ ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ត៏បឹងកក់២ភ្លាមៗ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលដំណឹងពីករណីឆ្លងចរន្តអគ្គសនីដោយមានការផ្ទុះខ្លាំងៗ លោក ខាត់ ឃុនទិត្យ នាយប៉ុស្ត៏នរគបាលបឹងកក់២ បានចុះមកដល់កន្លែងកើតភ្លាមៗ និងសុំជំនួយអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យពីអធិការដ្ឋាននរគបាលខណ្ឌទួលគោក ព្រមទាំងមានប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ ដើម្បីបាញ់កាត់បន្ថយអណ្តាតភ្លើងអស់ជាង១០បំពង់ ។ ទើបរថយន្តពន្លត់មកដល់កន្លែងភ្លាមៗក៏បានបាញ់ទឹកអស់មួយគ្រឿងទើបអាចរលត់ទាំងស្រុង ។
ហេតុនេះទើបធ្វើអោយមានការផ្តាច់ចរន្តអគ្គីសនីនៅម្តុំបរិវេនកន្លែងកើតហេតុពីជំនាញអគ្គីសនីកម្ពុជាទាំងយប់ ។
ហេតុការណ៍ឆេះប្រអប់ភ្លើងនេះមិនបណ្តាលអោយខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងធំដុំទេ គ្រាន់តែបង្កការភិតភ័យដល់អ្នករស់នៅជុំវិញ ធ្វើឲ្យមានការបារម្ភនិងភ័យខ្លាចចំពោះគ្រោះអគ្គីភ័យនេះ ៕
https://youtu.be/MIA2h-UGkvQ
មតិយោបល់