សៀមរាបៈ កាលពីវេលាម៉ោង១និង៤០ នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការដឹកនាំបញ្ជា ផ្ទាល់ពីលោលឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសដោយមានការចូលរួមសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាបនិងលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយមានការចូលរួមសហការពីកម្លាំងចម្រុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណីចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេវី (ខារ៉ាអូខេពីរ៉ាមីតចាស់)ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់(ស្រី៥នាក់) ឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine)ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបាននាំខ្លួនមកធ្វើការសាកសួរតែម្តង៕
មតិយោបល់