តាកែវៈ កាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិព្រៃកប្បាស(ក) ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ម្ចាស់ផ្ទះឈ្មោះ មៀច សុខ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
មូលហេតុទុស្សខ្សែភ្លើងអាសនៈ(ម្តាយម្ចាស់ផ្ទះជាគ្រូទស្សន៍ទាយនិងចូលរូប)។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះទំហំ៦គុណ៨ម៉ែត្រ ជញ្ជាំងក្តារប្រកក្បឿងខូចទាំងស្រុង,ប្រាក់៣.០០០.០០០រៀល,ប្រាក់ដុល្លារ៣.៦០០ដុល្លារ,ម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង និងស្រូវពូជចំនួន១៥ស្បោង។
ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់ទឹកចំនួន៣ឡាន៕
មតិយោបល់