ព័ត៌មានជាតិ

ស្នាដៃ​បង្កើត​នំ​ហ៊ែ​ម​ប័រ​ហ្គឺ​រព​ណ៌​ខ្មៅ​នឹង​ប្រកាស​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ជប៉ុន​

​ថ្មីៗ​នេះ​ប្រទេជ​ប៉ុន​បាន​ធ្វើ​ការបង្ហាញ​នំ​ហ៊ែ​ម​ប័រ​ហ្គឺ​រព​ណ៌​ខ្មៅ​មួយ​ប្រភេទ​ដែល​ទើបនឹង​បង្កើត​ឡើង ប៉ុន្តែ​ជា​អកុសល​នំ​ប្រភេទ​នេះ​មាន​លក់​នៅ​តែ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ នេះ​បើ​តាម​ប្រភព​ព័ត​មាន Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១០ ខែតុលា​ឆ្នាំ ២០១៣ ។​
Burger-King-Debuts-quot-Black-Ninja-quot-Burger-in-Japan
​ការដុត​នំ​ឲ្យមាន​ពណ៌​ខ្មៅ​មិនមែន​ជា​អ្វី​ដែល​ថ្មី​សម្រាប់​អ្នកជំនាញ​នៅ​ទីនោះ​ទេ បើ​យោង​តាម Kotaku នំ​នេះ​ត្រូវបាន​ធ្វើ​ចរាចរណ៍​តាំងពី​ឆ្នាំ​មុន​មក​ម្លេះ​ជាពិសេស​ចំពោះ​នំ​បុ័ង​តែម្តង​។​
​ពណ៌​នៃ​នំ​បុ័ង​ទទួលបាន​មក​ពី​ការដុត​នៃ​ធ្យូង​ឬ​ស្សី រួម​ទាំង​ការបន្ថែម​ទឹក​ប៉េង​បោះ​ពណ៌​ខ្មៅ​ដែល​ផ្សំ​ចេញពី​ជាតិ​ថ្នាំ​ម្យ៉ាង​លាយ​ជាមួយនឹង​ខ្ទឹមស​។ ហ៊ែ​ម​ប័រ​ហ្គឺ​មួយនេះ​ត្រូវបាន​ផ្សំ​ជា​មួយបន្ទះ​សាច់គោ​ធំៗ ដំឡូង​ពណ៌​ត្នោត និង​សាច់ជ្រូក​បី​ជាន់​ផងដែរ មិន​តែ​ប៉ុណ្ណោះ​វា​នឹង​ត្រូវបាន​ដាក់បញ្ចូល​ទៅ​លើ​ម៉ឺនុ​យ នៅ​ថ្ងៃ​ទី ២៥ ខែតុលា ដែល​មាន​តម្លៃ ៦.៧៥ ដុល្លារ​៕​

មតិយោបល់