សៀមរាបៈ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរបានប្រគល់ និងទទួលរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងរបស់អគ្គស្នងការនគរបាលជាតិ ។
ពិធីនេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សំវ៉ាន់ វីរៈ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ អមដំណើរដោយក្រុមការងារ និងមានការអញ្ជើញទទួលរថយន្តពីសំណាក់លោកវរសេនីយ៍ឯក គាត ប៊ុនថាន ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអស់លោក អនុប្រធាន ព្រមទាំងមន្ត្រីនគរបាលជាច្រើននាក់ទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ សំវ៉ាន វីរៈ ប្រធាននាយកដ្ឋាន បានមានប្រសាសន៍ផ្ដាំផ្ញើដល់កម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ក្នុងការមើលថែទាំរបស់របរ សម្ភារៈ ដែលបានបំពាក់ និងរថយន្ត ជាប្រចាំ ដើម្បីត្រៀមចេញពន្លត់គ្រោះអគ្គីភ័យគ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅមូលដ្ឋានក្នុងភូមិ សាស្រ្តខ្លួនទទួលខុសត្រូវឲ្យបានល្អប្រសើរ៕
មតិយោបល់