មណ្ឌលគិរីៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកទទួបានដំណឹងថា នៅ ចំណុចវាលស្រែប្រឡាយទី៣ ជិតអូប្រង់ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីមនុស្សឃាតកើតឡើងបណ្ដាលឲ្យ
ស្លាប់ក្មេងប្រុសម្នាក់។
បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះឈ្មោះ ចូច លៀន ភេទប្រុស អាយុ១១ឆ្នាំ រស់ជនជាតិភ្នង រស់នៅភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។
ក្រោយទទួលបានដំណឹង កម្លាំងនគរបាលស្រុកកំពុងចុះស្រាវជ្រាវ និងការពារកន្លែងកើតហេតុ រីឯកម្លាំងបច្ចេកទេស និងព្រហ្មទណ្ឌធ្ងន់ចុះទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ
រកមុខសញ្ញា៕
មតិយោបល់