ត្បូងឃ្មុំៈ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបចាប់ឃាត់រថយន្តដឹកទំនិញចម្រុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវចូលទៅព្រំដែនប្រទសវៀតណាម មាត់ច្រក ទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន ម្ចាស់ទំនិញនិងអ្នកបើកបរ រួមទាំងអាវុធខុសច្បាប់ បានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់