ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​រស់នៅ​ជាមួយនឹង​សាកសព​ម្តាយ​រយៈពេល ៣ ឆ្នាំ​

​រឿងរ៉ាវ​ក្មេងស្រី​ម្នាក់​ដែល​យក​រាងកាយ​ម្តាយ​ដែល​ស្លាប់​ទៅហើយ ដេក​ក្បែរ​ខ្លួន​រយៈពេល ៣ ឆ្នាំ​ជា​រៀងរាល់​យប់ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល និង​ខ្ពើមរអើម​។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន News បាន​ចុះផ្សាយ​។​

​នាង Chava Stirn អាយុ ២៨ ឆ្នាំ រស់នៅ​ទីក្រុង​ញ៉ូវ​យ៉​ក បាន​រស់នៅ​ជាមួយ​នឹង​រាងកាយ​ម្តាយ​រយៈពេល ៣ ឆ្នាំ នៅ​អគារ​ដ៏​តូចចង្អៀត​មួយ ។​
​ខ្លួនប្រាណ​ម្តាយ​របស់​នាង ត្រូវបាន​ដាក់​អង្គុយ​លើ​កៅអី ក្នុង​ផ្ទះបាយ ហើយ​ដល់​ពេល​យប់​នាង​ក៏​បាន​រំកិល​កៅអី ដែល​មាន​សាកសព​ម្តាយ​នាង​កំពុង​អង្គុយ​នោះ​មក​ក្បែរ​គ្រែ​ខ្លួន ដោយ​ពាក់អាវ​ពណ៌​ខ្មៅ និង​ទ្រនាប់ជើង canvas ឲ្យ​ម្តាយ​ដែល​មាន​វ័យ ៦១ ឆ្នាំ​។​

​អ្នកជិតខាង មិន​បាន​ឃើញ​ម្តាយ​របស់​នាង ចាក​ចេញ​រយៈពេល ៣ ឆ្នាំ​ពី​បន្ទប់ រហូត​ដល់​អ្នកជិតខាង​សង្ស័យ នឹង​បាន​រកឃើញថា​ម្តាយ​របស់​នាង​ស្លាប់ ហើយ​នាង​រស់នៅ​ជាមួយនឹង​សាកសព​ដូចនេះ ទើប​ជូនដំណឹង​ដល់ អាជ្ញាធរ តែម្តងទៅ​។​
​ជាមួយនឹង​គ្នា​នេះដែរ Chava Stirn បាន​បដិសេធ​មិន​បាន​បើកទ្វារ ទើប​អាជ្ញាធរ​បាន សម្រេចិត្តទ​ម្លោះទ្វារ ចូល ដោយ​ស្វែងរក​ឃើញ គ្រោងឆ្អឹង​មា្ត​យនាង​នៅ​លើ​កៅអី​ភ្នាក់ដៃ និង​មាន​អាហារ​នៅមុខ​នឹង​គ្រោងឆ្អឹង​សាកសព​ផងដែរ​។​
​មូលហេតុ​នៃ​ការស្លាប់​របស់ ម្តាយ Chava Stirn កំពុងតែ​ស៊ើបអង្កេត ខណៈ​ដែល​នាង​ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ Maimonides Medical Center ជាទី​មន្ទីរពេទ្យ​ផ្លូវចិត្ត​៕
shutterstock_157087037

មតិយោបល់