ភ្នំពេញ៖កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ នៅទីស្តីការក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរៀបចំសិក្ខាសាលាជាស៊េរី លើកទី ២ ដោយការចូលរួមពីនិស្សិត ជាង ១០០០ នាក់ មកពីបណ្តាគ្រឹះស្ថាន ឧត្តមសិក្សា នានា ។
ប្រធានបទ នៅក្នុងការផ្សព្វផ្សាយ បន្តរបស់ក្រសួងពាណិជ្ជកម្ម ជូនដល់និស្សិត កម្ពុជា ក្នុងសិក្ខាសាលា រួមមាន ៖ បច្ចុប្បន្នភាពនៃកំណែទម្រង់ របស់ក្រសួងពាណិជ្ជកម្ម ដោយឯក ឧត្តម ស៊ុន ចាន់ថុល និង បទបង្ហាញមួយទៀត មានចំណងជើងថា “ការស្វែងយល់អំពិ ប្រពន្ធស្បៀង និង សុវត្ថិភាពស្បៀង របស់កម្ពុជា នាពេលបច្ចុប្បន្ន និងរយៈពេល ២៥ ឆ្នាំ ខាងមុខ ” ដោយអ្នកស្រី ពៅ រតនា ជំនាញការដែលមានការទទួលស្គាល់ ជាសាកលផ្នែក សុវត្ថិភាពស្បៀង ទឹក ថាមពល និង សុខភាព។
បញ្ជាក់ផងដែរថា សិក្ខាសាលា ជាស៊េរី របស់ក្រសួងពាណិជ្ជកម្ម គឺជាសិក្ខាសាលាទើបបង្កើតថ្មី អាចចូលរួម ដោយឥតគិតថ្លៃ សម្រាប់និស្សិត គ្រឹះស្ថានឧត្តមសិក្សានានា ដោយផ្សាភ្ជាប់ទៅលើប្រធានបទ និង វគ្មិនឆ្នើម លំដាប់ថ្នាក់ពិភពលោក ដែលពាក់ពន្ធ ទៅនឹង អ្នកដឹកនាំធុរកិច្ចរបស់កម្ពុជា នាពេលអនាគត់៕
មតិយោបល់