ព័ត៌មានជាតិ

បើឃើញសញ្ញាទាំងនេះហើយនៅតែមិនរវល់ទៀត ប្រយត្នពេទ្យជួយលែងបាន

ជំងឺមហារីកថ្លើម ដំណាក់កាលដំបូង គ្មានរោគសញ្ញាអ្វីគួរឲ្យតក់សម្គាល់ឲ្យច្បាស់លាស់ឡើយ។ ក្នុងករណីខ្លះ វាមានអាការៈស្រដៀងទៅនឹងជំងឺផ្តាសាយ ដូចជា មានអារម្មណ៍មិនស្រួលខ្លួន ឬគ្មានចំណង់អាហារជាដើម។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ patient បានបង្ហាញថា ដើម្បីធ្វើការវែកញែកអាការៈនៃជំងឺមហារីកថើ្លម ឲ្យបានច្បាស់ លោកអ្នកអាចសង្កេតមើលចំណុចមួយចំនួនដូចខាងក្រោម៖

អាការៈស្រពិចស្រពិល៖
– ស្រកទម្ងន់ដោយគ្មានមូលហេតុ
– បាត់បង់ចំណង់អាហារ
– មានអារម្មណ៍ថាឆ្អែត ទោះបីជាទទួលទានបានបន្តិចក៏ដោយ
– ចង់ក្អួតចង្អោរ
– មានអារម្មណ៍ថា មានដុំមូលមួយនៅក្រោមឆ្អឹងជំនីខាងស្តាំ

អាការៈច្បាស់លាស់៖
ឈឺក្នុងពោះ
ជាទូទៅលោកអ្នកអាចមានអាការៈឈឺក្នុងពោះម្តងម្កាល នៅពេលទទួលទានចំណីអាហារមិនស្អាត ឬក្នុងពេលមករដូវម្តងៗ។ ប៉ុន្តែ ប្រសិនបើអ្នកមានការឈឺ នៅក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ មានន័យថា អ្នកកំពុងតែមានជំងឺមហារីកថ្លើមហើយ។

កើតលឿង
ចំពោះអ្នកដែលកើតជំងឺមហារីកថ្លើម លោកអ្នកអាចសង្កេតដឹងតាមរយៈ ភ្នែក និងស្បែកឡើងលឿង ជាពិសេសបាតដៃតែម្តង។ អាការៈបែបនេះ បង្ហាញថាអ្នកកំពុងតែមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

រមាស់
អាការៈមួយទៀតនៃជំងឺមហារីកថ្លើម គឺរមាស់ស្បែក នៅពេលដែលអ្នកកំពុងកើតលឿង។

ប៉ោងពោះ
នៅពេលដែលមេរោគមហារីក បានវាយលុកចូលសព្វរាងកាយរបស់អ្នក វាអាចបង្ករឲ្យប៉ោងពោះ ដែលភាគច្រើនគេហៅថា ទៀចទឹក។ ហើយអាការៈបែបនេះបណ្តាលមកមេរោគមហារីក បានប្រមូលយកសារធាតុរាវនៅក្នុងខ្លួនរបស់អ្នក មកផ្តុំគ្នានៅពោះវៀនធំទាំងអស់។

ប្រសិនបើលោកអ្នក មានរោគសញ្ញាមួយចំនួនដូចដែលបានរៀបរាប់ខាងលើនេះមែន សូម ប្រញាប់ទៅមន្ទីរពេទ្យធ្វើការពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕

មតិយោបល់