ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះផ្ទះលក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៌ យីហោ សំណាងថ្មី ខូចខាតសម្ភារៈបន្តិចបន្តួច កាលពីវេលាម៉ោង៦និង៤០នាទីយប់ ស្ថិតនៅចំណុច ផ្ទះលេខ១១៥ តាមបណ្តោយផ្លូវ៩៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះមានឈ្មោះ លឹម ហាក់ ភេទប្រុស អាយុ៨៨ឆ្នាំ មុខរបរលក់ឧបកណ៍តន្ត្រី សម្លេង និងភ្លើងពណ៌ មូលហេតុឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់ផ្ទះថ្ម ទំហំ៤x ៣០ម ខូចខាតសម្ភារៈ បន្តិចបន្តួច ពុំបានរាដាលដល់ផ្ទះអ្នកជិតខាងឡើង។ ក្នុងករណីអគ្គិភ័យនេះរថយន្តចេញអន្តរាគមន៍ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់១គ្រឿង ស្មើនិង៤ម៉ែត្រគូប បានរលត់ទៅវិញនៅវេលាម៉ោង៦និង៥៥នាទីថ្ងៃដដែរ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្ទះខាងលើនេះចាក់សោចោលដោយម្ចាស់ចេញទៅក្រៅបាត់ ស្រាប់តែនៅពេលកើតហេតុ ក៏ឃើញមានផ្សែងហ៊ុយចេញមកពីខាងក្នុង ទើបមានការភ្ញាក់ផ្អើលទាក់ទងទៅសមត្ថកិច្ចចុះមកកាត់សោហើយបាញ់ទឹកចូលទៅខាង ក្នុងដើម្បីជួយអន្ដរាគមន៍កុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។
ក្នុងករណីអគ្គិភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង គឺបណ្ដោលមកពីទុស្សេខ្សែភ្លើង ហើយរថយន្តពន្លត់អគ្គិភ័យក៏បានមកដល់ហើយក៏បានបាញ់អស់១គ្រឿងទើបរលត់ទាំងស្រុង ប៉ុន្ដែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ដោយគ្រាន់តែខូចខាតសម្ភារៈមួយចំនួន៕
មតិយោបល់