ព័ត៌មានជាតិ

យកទារកទើបនឹងកើតទៅផ្ញើអ្នកដើរទិញម្ហូប ហើយគេចខ្លួនបាត់!

ភ្នំពេញៈ ស្រ្តីវ័យក្រោម២០ឆ្នាំម្នាក់ បានយកទារកទើបនឹងកើតបាន៥ថ្ងៃ ទៅផ្ញើរនឹងស្រ្តីម្នាក់ជាអ្នកអ្នកដើររកទិញម្ហូប បែរម្តាយទារកខាងលើគេចខ្លួនបាត់ អស់រយៈពេល១ម៉ោងចាំបាត់ៗ ទើបឆោឡោបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅមុខរោងចក្របឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាងថា មុននឹងមានការភ្ញាក់ផ្អើល ស្រ្តីវ័យក្មេង មានអាយុក្រោម២០ឆ្នាំ បានពរកូនទើបកើត មកចូលកន្លែង លក់ដូរ មុខរោងចក្របឺរី ហើយមិនដឹងថា យ៉ាងដូចម្តេច ឬមានបញ្ហាអ្វី បែរជាយកទារកដែលទើបនឹងកើត ទៅផ្ញើរស្រ្តីម្នាក់ ក្នុងដើររកទិញម្ហូប ឲ្យជួយពរ មើល គ្រាប់ប្រាប់ថាទៅរកទិញមួកមួយភ្លែត បែរជាគេចខ្លួនបាត់រហូត ។

តាមស្រ្តីឈ្មោះ ឱម ពៅ អាយុ៣៨ឆ្នាំ មានប្តីឈ្មោះ ឡូយ ភួន អាយុ៣៧ មុខរបររត់ឌុប ស្នាក់នៅផ្ទះជួលទល់មុខ កន្លែងកើតហេតុ តែក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា គាត់ទើបកូនខ្ចីលើកទីមួយ បាន១៧ថ្ងៃហើយ បានកូនស្រី ហើយមុនកើតហេតុ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ គាត់បានមករកទិញម្ហូប ខណៈដែលដើរមកដល់កន្លែងលក់ត្រី ក៏ជួបស្រ្តីវ័យក្មេងម្នាក់ អាយុ១៧-១៨ ឆ្នាំតែប៉ុណ្ណោះ ពរកូន មកនិយាយពឹងឲ្យជួយបីកូនឲ្យគាត់បន្តិច ស្រ្តីវ័យក្មេងរូបនោះក៏បានបញ្ជាក់ដែរ គាត់ទើបសម្រាលកូនបាន៥ថ្ងៃទេ គាត់ទៅរកទិញមួកមួយភ្លែតទេ គ្រាន់តែហុចទារកខាងលើឲ្យជួយបីហើយ ក៏ដើរទៅបាត់ ដោយដោយថា ម្តាយក្មេងទៅរកទិញមួយ ហើយស្រ្តីដូចគ្នាចេះយកអសារគ្នា កូនខ្ចីដូចគ្នា មានទាំងសម្ភារៈ កំប៉ុងទឹកដោះគោផង មួយថង់ដៃយួរ សុខចិត្តទៅអង្គុយបីកូនតូច មើលជូនស្រ្តីវ័យក្មេង លើគ្រែ លក់ដូរដែលទំនេរ ក្បែរនោះ ដោយចាំបាត់ៗ អស់រយៈពេល១ម៉ោងទៅហើយ នៅម៉ោង៦គត់ មិនឃើញម្តាយទារករូបនេះវិលមកយកកូនវិញសោះ មិនអស់ចិត្ត ដើរទៅអើតមើលកន្លែងលក់មួក តែមិនឃើញ ទើបនាំគ្នាឆោឡោ ផ្អើលទាំងសន្តិសុខ ទាំងប៉ូលីសមូលដ្ឋានចុះទៅសាកសួរដល់កន្លែងកើតហេតុ ក៏រកម្តាយក្មេងមិនឃើញ មិនដឹងថា មានចេតនាយកមកបន្លំលេស ផ្លុងចោល ឬុយ៉ាងណា ។

ដោយចាំម្តាយទារក ខាងលើយីរពេក ទ្រាំលែងបាន ម្យ៉ាងអាណិតក្មេងផង សមត្ថកិច្ច ហៅនាំស្រ្តីទទួលបញ្ញើទារករូបនេះ ទៅសាកសួរនៅប៉ុស្តិ៍ និងអនុញាតឲ្យយកទារកម្នាក់នេះជួយបីបាច់រក្សាជាបណ្តោះអាសន្ន ចៀសវាងម្តាយក្មេងវិលវិញ កើតមានបញ្ហាចោទប្រកាន់ដោយប្រការណាមួយ ៕

មតិយោបល់