អគ្គិសនីកំពង់ចាម មានកិត្តិយសសូមជម្រាបជូនថា៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៥:០០នាទី រហូតដល់ម៉ោង១៥:១៧នាទី ដោយមានបញ្ហាភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខាងមន្ត្រីប៉ូលីសអន្តរាគមន៍ពន្លត់អគ្គីភ័យ បានសំណូមពរឲ្យអគ្គិសនីកំពង់ចាម សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបន្ទាន់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖
១-ដាច់ចរន្តអគ្គិសនីទៅស្រុកស្ទឹងត្រង់ ។
២- ប៉ុស្តិ៍P-T01 P-T09 P-T10 P-T11 P-T17 ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
៣-អាជ្ញាបណ្ណសេវាករ សាយ សោភា សេវាករ យៀប ម៉ី ក្រុមហ៊ុនសាន់អ៊ីអ៊ី ស្ថិតក្នុងស្រុកកោះសូទិន សេវាករ ឃុន សុផល ស្ថិតក្នុងស្រុកអូរាំងឪ និងអគ្គិសនីព្រៃវែង៕
ព័ត៌មានជាតិ
មតិយោបល់