ភ្នំពេញៈ កម្លាំងល្បាតប៉ុស្តិ៍នគរបាលដង្កោ នៃអធិការដ្ឋានខណ្ឌដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះរបស់ប្រជាពលរដ្ឋ រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ កាលពីវេលាម៉ោង២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចត្រង់ភូមិថ្មី ផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ ទី១ឈ្មោះ ផល វាសនា អាយុ២៤ឆ្នាំ មានទីតាំងនៅភូមិដើមមៀន ឃុំដើមមៀន សង្កាត់តាខ្មៅ (មុខរបរមិនពិតប្រាកដ)។ ទី២ឈ្មោះ ម៉ាត់ តាំ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដើមមៀន ឃុំដើមមៀន សង្កាត់តាខ្មៅ ខេត្តកណ្ដាល (មុខរបររត់ម៉ូតូឌុប)។ ទី៣ឈ្មោះ យូ ផាន់នាង ហៅនាង អាយុ១៧ឆ្នាំ មានទីលំនៅភូមិដើមមៀន ឃុំដើមមៀន សង្កាត់តាខ្មៅ ខេត្តកណ្ដាល (មិនពិតប្រាកដ)។
លោក តុន តូនី នាយប៉ុស្ក៍នគរបាលដង្កោ បានប្រាប់ភ្នាក់ងារ POST NEWS ថា នៅមុនពេលកើត ដោយមានបទបញ្ជាពីថ្នាក់លើ និងបន្តសកម្មភាពការពារ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្តផងដែរ ជាពិសេសបានខិតខំបំពេញ ភារៈកិច្ច និងបង្កើនការល្បាតពួនស្ទាក់ រក្សាសន្តិសុខ សុវត្ថិភាព និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន លោកនាយប៉ុស្តិ៍បានកម្លាំងល្បាតប៉ុស្តិ៍នគរបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន លុះមកដល់ចំណុចភូមិថ្មី ផ្លូវព្រៃស ក៏បានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានសុំធ្វើការឆែកឆេរ និងត្រួតពិនិត្យ ឃើញមានឧបករណ៍សម្រាប់កាច់ក.ម៉ូតូមួយឈុត រួចធ្វើការដកទុកយកមករក្សាទុកធ្វើជាវត្ថុតាង ទើបធ្វើការវាយខ្នោះឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ភ្លាមៗផងដែរ។
វត្ថុតាងចាប់យករួមមាន ដែកសំប៉ែតចុងស្រួល សម្រាប់កាច់.កម៉ូតូ ចំនួន១ និងទុលល្វីសខ្នាតតូច ចំនួន ១ឈុត និងម៉ូតូ២គ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1I-3290 និង ម៉ាក SIRIUS ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Q-2612 ,ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាក LG ចំនួន ១គ្រឿង និងម៉ាក SAMSUNG ចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណំរឿងបន្តតាមនិតីវិធីច្បាប់៕
មតិយោបល់