ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុក​គ្នាពេញទំហឹង ​របួសមនុស្ស ៣នាក់ នៅស្វាយរៀង

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៣នាក់ កាលពីវេលា​ម៉ោង៩យប់​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ យ៉ាងហោចណាស់​មនុស្ស៣នាក់ នៅលើ​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៤៧-១៤៨ ស្ថិត​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត។

ជនរងគ្រោះ ដែលរបួសធ្ងន់ស្រាលមាន​ឈ្មោះ​យ៉ាន ស្រីអូន ភេទ​ស្រី អាយុ ៣១ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​អ្នករួមដំណើរ​ត្រូវជា​កូនប្រុស មានឈ្មោះ សាង ពិ​សិទ្ធ ភេទ​ប្រុស អាយុ០២ឆ្នាំ និង ឈ្មោះ ហៀ​ង គ​ន្ធី ភេទ​ស្រី អាយុ២០ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បាន​បើកបរ​រថយន្ត​ម៉ាក​TOYOTA ហាយ​ព្រី​ត ពណ៌​ទឹកមាស​ ពាក់ស្លាក​លេខ រដ្ឋ ០6 .2-0709 ខូចខាត​ផ្នែក​តួ​ខាងស្ដាំ​ទាំងស្រុង។ រីឯ​អ្នកបើករថយន្ដ​ម៉ាក ​ស៊ុយ​ស៊ូ ពណ៌​ស ខៀវ ពាក់​ស្លាក​លេខ​កណ្ដាល ៣A 0325 មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ ក្រោយ​កើតហេតុ​រត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ច បានឲ្យដឹងថា មុន​កើតហេតុ​ ​រថយន្ត​ម៉ាក​ TOYOTA ហាយ​ព្រី​ត ក្នុងទិសដៅ​ពី​លិចទៅ​កើត​ មកដល់ចំណុចកើតហេតុ បាន​បត់​ឆ្វេង​ខ្វះ​ប្រុង​ប្រ​យ​ត្ន័ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ​ម៉ាក​ស៊ុយ​ស៊ូ ធ្វើដំណើរបញ្ច្រាសទិស​គ្នា​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ពេញទំហឹង ​លាន់ឮ​ដូច​រន្ទះ ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង៕

មតិយោបល់