រដ្ឋលេខាធិការក្រសួងការបរទេស រុស្ស៊ី លោកសេហ្គេយ៍ រីយ៉ាកូ នៅថ្ងៃទី៩ ខែធ្នូ បានប្រកាសដោយចោទប្រកាន់ អាមេរិកថា បានអនុវត្ដគោលនយោ បាយក្នុងការផ្ដួលរំលំប្រធានាធិបតីពូទីន តាមរយៈការដាក់ទណ្ឌកម្មមកលើរដ្ឋាភិ បាលទីក្រុងមូស្គូពាក់ព័ន្ធវិបត្ដិក្នុងប្រទេស អ៊ុយក្រែន ។
មានប្រសាសន៍ទៅកាន់តំណាងរាស្ដ្រ នៅរដ្ឋសភា លោករីយ៉ាកូ បញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ នឹងទីក្រុង វ៉ាស៊ីនតោនបច្ចុប្បន្នមានការសោះ ក្រកោះនឹងគ្នា ហើយអាចនឹងអាក្រក់ ជាងនេះនៅពេលខាងមុខដោយសារតែ ការដាក់ទណ្ឌកម្មដែលអាចអូសបន្លាយ រយៈពេលយូរ ។
លោករីយ៉ាកូ បន្ដទៀតថា ខាងក្រោយ គម្រោងដែលអាមេរិកបានធ្វើគឺចង់ឱ្យ រុស្ស៊ីផ្លាស់ប្ដូរគោលជំហរទៅលើវិបត្ដិ នៅប្រទេសអ៊ុយក្រែន ។ អាមេរិកមាន គម្រោងបង្កឱ្យមានវិបត្ដិសេដ្ឋកិច្ច និង សង្គមដើម្បីផ្លាស់ប្ដូរមេដឹកនាំរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ។
លោករីយ៉ាកូ បញ្ជាក់ទៀតថា ក្រៅពី គម្រោងផ្ដួលរំលំលោកពូទីន អាមេរិក និងសម្ពន្ធមិត្ដបានអនុវត្ដគោលនយោ បាយជាតិនិយមបំផុសបំផុលកម្លាំងទឹក ចិត្ដប្រជាពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល រុស្ស៊ី ហើយប្រទេសជាច្រើនត្រូវដើរ តាមអាមេរិកដើម្បីប្រឆាំងរុស្ស៊ី ។
ក្នុងពេលជាមួយគ្នានេះ អាមេរិក ហាក់ដូចជាមិនមានការខ្មាស់អៀន ដោយនៅតែបន្ដសហការជាមួយរុស្ស៊ី លើវិស័យជាច្រើនដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនអាមេរិកប៉ុណ្ណោះ ក្នុងនោះមាន កិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិ បរមាណូក្នុងប្រទេសអ៊ីរ៉ង់ ។
លោករីយ៉ាកូ បន្ដទៀតថា រុស្ស៊ីពេល នេះមិនអាណិតអាសូរចំពោះអាមេរិក និងសម្ពន្ធមិត្ដលោកខាងលិចទៀតឡើយ រុស្ស៊ីនឹងមានវិធានការតបតវិញឱ្យបាន សមស្របបំផុត ។ នៅពេលអនាគតដ៏ខ្លី តំបន់គ្រីមៀរនឹងត្រូវបានលោកខាងលិច ទទួលស្គាល់ថា ជារបស់រុស្ស៊ីដោយពិត ប្រាកដ ។ រុស្ស៊ីក៏បានចោទប្រកាន់លោក ខាងលិចប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនង រវាងរុស្ស៊ីនឹងប្រទេសអតីតសហភាព សូវៀត ក៏ដូចជាការប៉ុនប៉ងផ្លាស់ប្ដូរមេ ដឹកនាំលោកវ្ល៉ាឌីមៀរ ពូទីន៕
ព័ត៌មានជាតិ
មតិយោបល់