កណ្តាលៈ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពី៩និង១៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតូបលក់ដូរ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អ៊ឹប សុខខឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនគរបាល នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(របួសបែកចិញ្ចើមខាងស្តាំ)។ ជនសង្ស័យឈ្មោះ សឿង សុខឡុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករលក់សាំង នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានបានទទួលព័ត៌មានថានៅចំណុចខាងលើ មានករណីឈ្លោះប្រកែកគ្នាក៏ចុះទៅអន្តរាគមន៍ពេលចុះទៅដល់កន្លែងកើតហេតុស្រាប់តែឃើញមនុស្សជាច្រើនសុទ្ធតែស្រវឹងចោមរោមទៅលើឈ្មោះភួង ផូ ទើបខ្លួនឃាត់តែឃាត់មិនស្តាប់ក៏បានយកទូរស័ព្ទថត។ ស្រាប់តែជនសង្ស័យមកពីក្រោយយកពិលវាយមកលើជនរងគ្រោះ១ពិល បណ្តាលឲ្យបែកចិញ្ចឹមខាងស្តាំតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់