ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍សំរោងក្រោមបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ និងជា្រច្រើននាក់ទៀតគេចខ្លួនបាត់។ខណៈដែលជនសង្ស័យ១ក្រុមនេះជិះម៉ូតូចំនួន៤គ្រឿងចេញធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវបានសម្រេចរួចព្យាយាមគេចខ្លួន។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមឋនការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១,ឈ្មោះឆឹង សុីណារ៉េតភក្រ្តា អាយុប្រហែល២០ឆ្នាំ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម គឺជាមុខសញ្ញាចាស់ធ្លាប់ឆក់បានសម្រេចចំនួន៣លើករួចមកហើយ។
ទី២,ឈ្មោះហៃ ចាន់រស្មី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យមានគ្នាចំនួន៧នាក់បានជិះម៉ូតូចំនួន៤គ្រឿងទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកដំណើរតាមផ្លូវត្រង់ចំណុចកើតហេតុខាងលើ។បន្ទាប់មកបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ធ្វើដំណើរតាមផ្លូវនោះប្រទះឃើញ ក៏បានស្រែកតាមវិទ្យុទាក់ទងឲ្យឲ្យកម្លាំងជួយចេញស្ទាក់ ចាប់បាន២នាក់ជាបន្តបន្ទាប់ ចំណែកបក្សពួក៥នាក់ទៀតជិះម៉ូតូ៣គ្រឿងគេចខ្លួនបាត់ស្រមោល។
នគរបាលរូបនោះបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនកម្លាំងដកហូតបានម៉ូតូបាន២គ្រឿងបន្ទាប់មកនាំទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោមដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់