ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ ​ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តក្រុងក្រុមហ៊ុនកាពីតូលបុក បណ្តាលឲ្យរងរបួសធ្ងន់!

ពោធិ៍សាត់: នៅវេលាម៉ោង១០និង៥០នាទីព្រឹក ​ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ​៥ ចន្លោះគីឡូម៉ែត្រ១៧១​.១៧២ ភូមិត្រាំ ឃុំត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូបើកបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុក បណ្តាលឲ្យរង​របួសធ្ងន់ស្រ្តីម្នាក់​។

​រថយន្តបង្កម៉ាកHYUNDAI ពាក់ស្លាកលេខ ភ្នំពេញ​3B-6062 ពណ៌ក្រហម-ស បើកបរពី​កើតពីលិច​(អ្នកបើកបរ​បានរត់គេចខ្លួនបាត់) បានមកបុក​​ម៉ូតូ​ម៉ាក គុប៩០ ពាក់ស្លាកលេខ ត5057ភ.ព1 ពណ៍ខៀវ.ស ជិះដោយឈ្មោះ អូន អូម៉ា ភេទស្រី អាយុ​១៦ឆ្នាំ រស់នៅភូមិ​ឃុំ​កើតហេតុ ជិះពី​​កើតទៅលិច​រួចបានបត់ឆ្វេងមិនប្រយ័ត្នក៏ត្រូវរថយន្តបុក ​បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់​តែម្តង។

ចំពោះករណីនេះ វត្ថុតាងទាំង២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្តោះអាសន្ន​៕

មតិយោបល់