ព័ត៌មានជាតិ

ចុម! សមត្ថកិច្ចចាប់ខ្លួនបងធំប្រចាំក្រុងពោធិ៍សាត់ម្នាក់ ដកហូតបានសុទ្ធតែអាវុធប្រហារ!!!

ពោធិ៍សាត់: លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយអាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក្មេងទំនើង ដកហូតបានកាំបិតកែច្នៃចំនួន៤ដើម ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៩និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ ឌឿន អានុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ វត្ថុតាងដកហូតមាន កាំបិតកែច្នៃចំនួន៤ដើម។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់