កណ្ដាលៈ កាលពីវេលាម៉ោង៥ និង ២០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ស្ថិតភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីឆក់ទូរស័ព្ទមួយកើតឡើង។
ជនរងគ្រោះឈ្មោះ នឿន ឃុននាថ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ សួង សុខម៉េង ហៅ បឺត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
២/ឈ្មោះ សេង មករា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ដើររោងការ រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣/ឈ្មោះ ជ្រឹង វេហា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លេងភ្លេង រស់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HX-9638 លេខតួនិងលេខម៉ាស៊ីន6503023 (របស់ជនសង្ស័យ)។
-ទូរស័ព្ទ០១គ្រឿងម៉ាក IPHONE7+ ពណ៌ខ្មៅ(របស់ជនរងគ្រោះ)
-ទូរស័ព្ទ១គ្រឿងម៉ាក ណូគាចុចពិល(របស់ជនល្មើស)
-ដាវ០១ដើម(របស់ឈ្មោះសួងសុខម៉េងហៅបឺត)។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ស្កុបពី ចេញពីធ្វើការដោយដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ខណៈជិះមកដល់ចំណុចខាងលើស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ឆក់យកទូរស័ព្ទដៃហើយជិះរត់គេចបាត់។ បន្ទាប់មកជនរងគ្រោះក៏ជិះដេញតាមស្រែកថាចោរៗ ទើបជួបសមត្ថកិច្ចល្បាតចេញតាមដោយសហការជាមួយខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចភូមិលិចវត្តសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះសួង សុខម៉េងហៅបឺត បានសារភាពថាខ្លួនជាអ្នកបើកម៉ូតូដោយយកដាវស៊កចូលក្នុងខោធ្វើសកម្មភាពឆក់យកបានទូរស័ព្ទហើយ ហុចទៅឲ្យឈ្មោះសេង មករានេះទុក រួចខ្លួនបើករត់គេច។ ហើយមុនពេលធ្វើសកម្មភាពបានជួបជុំគ្នាផឹកស្រានៅកញ្ចុះ ដីឡូត៍ភូមិមនោរម្យរួចហើយទើបចេញធ្វើសកម្មភាព។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់