ស្ត្រីវ័យ ២៣ ឆ្នាំ ម្នាក់ជនជាតិនីហ្សេរីយ៉ា ត្រូវបានឃាត់ខ្លួន នៅ Jigawa ដោយ កងសន្តិសុខនីហ្សេរីយ៉ា និងទីភ្នាក់ងារ សង្គមស៊ីវិល ដោយចោទប្រកាន់ពីបទ បោះចោលទារកដែលខ្លួនបានបង្កើតទៅក្នុងបង្គន់អាចម៌ នៅទីក្រុង Hadeja នេះបើតាមព័ត៌មានដែលផ្តល់ឲ្យដោយ រាជរដ្ឋាភិបាលក្នុងតំបន់។
រដ្ឋាភិបាលក្នុងតំបន់ លោក Muhammad Gidado បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ពីបទ បង្កើតកូនរួច បោះចោលទៅលូបង្គន់អាចម៌ ខណៈដែលអ្នកជិតខាងបានឃើញនោះ។
គាត់បានបន្តទៀតថា ជនសង្ស័យបានផ្តល់កំណើតឲ្យកូនកាលពីខែ ថ្ងៃទី ១ ខែ កញ្ញា វេលាម៉ោង ១១ និង ៣០ នាទីយប់ គ្រាន់តែបង្កើតហើយភ្លាម នាងបានបោះចោលទារកនោះទៅកាន់មង្គន់អាចម៌។ លោក Muhammad Gidado បានបន្តទៀតថា ការបោះចោលនេះដែរ ដោយសារតែនាងទទួលការបញ្ជាបង្ខំពីមិត្តប្រុស ឲ្យបោះបង់ចោលទារកនេះ ហើយបុរសរូបនេះក៏ត្រូវបានឃាត់ខ្លួន និងបានសារភាពទោសកំហុសផងដែរ។
ដោយឡែកខាងមន្ទីរពេទ្យ General Hospital បានកំពុងតែជួយសង្គ្រោះដល់ទារកនោះ ហើយប្រហែលអាចនឹងស្លាប់ ព្រោះថា ទារកនេះនៅលូមង្គន់អាចម៌ច្រើនម៉ោងពេក ៕
មតិយោបល់