ភ្នំពេញៈ ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងផ្ទះដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវលេខ១២៥ កែងនិងផ្លូវលំ ឬ(ផ្លូវឌឿងហែម) ក្នុងផ្ទះលេខ៥E៣ ជាន់ទី៣ ក្នុងភូមិ៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះសពមានឈ្មោះ ឈីម សុវណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះតែម្នាក់ឯង ធ្លាប់មានប្រពន្ធតែលែងលះគ្នា ហើយថែមទាំងមានជំងឺប្រចាំកាយទៀត។
តាមសម្ដីអ្នកដែលរស់នៅជិតខាងបានប្រាប់សារព័ត៌មានឲ្យដឹងថាដំបូងឡើយពួកគាត់ឡើងចុះឡើងចុះកាត់មុខផ្ទះជនរងគ្រោះតែមិនចាប់អារម្មណ៍នោះទេទាល់តែថ្ងៃកើតហេតុខាងលើដែលមានក្លិនស្អុយហើយនោះគាត់ក៏អើតមើលហើយក៏ប្រទះឃើញសាកសពបុរសខាងលើនោះដេកស្លាប់នៅក្នុងផ្ទះរបស់គាត់ ដោយបិទទ្វារចាក់សោខាងក្នុងមានឈាមហូរលើឥដ្ឋឡើងខ្មៅទៅហើយ ទំនង ងងឹតមុខដួលបោកក្បាលបែកបណ្តាលឲ្យស្លាប់។ ហើយពេលនោះរូបគាត់បានប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងនិងសារព័ត៌មានដែលបានមកផ្តិតរូបភាពដើម្បីផ្សព្វផ្សាយរកសាច់ញាតិក្រោយមកសមត្ថកិច្ចក៏បានចូលមកដល់ហើយក៏បានប្រាប់ទៅសារព័ត៌មានឲ្យដឹងថា គាត់រស់នៅក្នុងផ្ទះនេះតែម្នាក់ឯងគាត់បានលែងប្រពន្ធ ហើយគាត់ជាមនុស្សធម្មតាទេតែគឺគ្រាន់តែគាត់មានជំងឺប្រចាំកាយទើបពេលនេះបានស្លាប់បាត់បង់ជីវិត។ ហើយសមត្ថកិច្ចបានបន្តទៀតថាបានទំនាក់ទំនងទៅសាច់ញាតិដែលរស់នៅឯខេត្តកំពង់ចាមរួចហើយ។ សាច់ញាតិរបស់ជនរងគ្រោះ(សព) នោះបានប្រាប់ថាពេលព្រឹកបានមកភ្នំពេញដើម្បីយកសាកសពទៅបូជាតាមប្រពៃណីនៅឯវត្តទឹកថ្លា៕
មតិយោបល់