សៀមរាបៈ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីអគ្គិភ័យឆេះផ្ទះលក់អេតចាយជនជាតិវៀតណាមអស់ទាំងស្រុង នៅក្រោយផ្សារសាមគ្គីចំនួន២ខ្នង។
ហេតុការណ៍នេះ បើទោះបីជាផ្លូវក្រោយផ្សារសាមគ្គី មានទទឹងរួមតូច ពិបាកឡានទឹកចូលរួចក៏ដោយ តែសមត្ថកិច្ច នៅតែអាចធ្វើការអន្តរាគមន៍ បាញ់ពន្លត់រលត់ទាំងស្រុង មិនឲ្យរាលដាលដល់ផ្ទះក្បែរខាងទ្បើយ។
មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែស ដុតខ្សែភ្លើង យកដែកទុកលក់៕
មតិយោបល់