ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះខែប្រាំង ស្លាប់៣នាក់យ៉ាងរន្ធត់..

បាត់ដំបង: មនុស្ស៣នាក់ បានស្លាប់យ៉ាងរន្ធត់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ​បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានឲ្យដឹងថ ករណីនេះ កើតឡើងរវាងម៉ូតូម៉ាកឃ្លីក ជិះ២នាក់ បានបុកជាមួយម៉ូតូសង់ជិះគ្នា៣នាក់ បញ្ច្រាសគ្នាបណ្តាលឲ្យស្លាប់៣នាក់តែម្តង ចំណែក២នាក់ទៀតរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់