ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនដឹកអ្នកដំណើរ៣ ត្រូវរដ្ឋមន្ត្រីព្រមាន

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ដែលរួមមាន ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំ ក្រុមហ៊ុនអ្នកដឹកដំណើររិទ្ធិមុនី និងក្រុមហ៊ុនដឹកអ្នកដំណើរ១៥SH ត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការព្រមាន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនទាំងបីនេះ បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងមិនគ្រោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសចាត់វិធានការតាមផ្លូវច្បាប់យ៉ាងសកម្ម ប្រឆាំងនឹងម្ចាស់រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសផងដែរ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី៨ ខែកញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណកា ឲ្យដឹងថា ការចែកផ្លាកសុវត្ថិភាពជូនប្រជាពលរដ្ឋ(ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) សម្រេចបានប្រមាណ២,៥០០,០០០សន្លឹក នៅទូទាំងប្រទេស និងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសតាមអនឡាញកំពុងដំណើរការសាកល្បង។ លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្រសួងកំពុងពិនិត្យលទ្ធភាពដំណើរការប្រព័ន្ធចុះបញ្ជីរថយន្ត និងទោចក្រយានយន្តតាមអនឡាញ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមអនឡាញ និងប្រព័ន្ធចេញប័ណ្ណបើកបរតាមអនឡាញនៅចុងឆ្នាំនេះ ដើម្បីផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស និងមានតម្លាភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងការកោតសរសើរចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបិតផ្លាកសុវត្ថិភាពលើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋដូចជា កង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មនានា ដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់។ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យសមាជិកទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គាល់ផ្លូវ សម្បុកមាន់ និងតាមដានការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក។

ទាក់ទងនឹងរថយន្តដឹកទំនិញកែច្នៃខុសច្បាប់វិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំឭកដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តថា ក្រោយថ្ងៃឱសានុវាទទី៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងនឹងអនុវត្តវិធានការច្បាប់យ៉ាងសកម្ម ប្រឆាំងនឹងរថយន្តដឹកទំនិញកែប្រែខុសច្បាប់ផងដែរ។

នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ លោក ស៊ុន ចាន់ថុល បានស្នើឲ្យសមាគមដឹកជញ្ជូន ពិចារណាលើការបញ្ចុះថ្លៃឈ្នួលធ្វើដំណើរការឲ្យសមស្របទៅនឹងការធ្លាក់ចុះថ្លៃប្រេង ដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរ ដែលពួកគាត់ធ្វើដំណើរទៅលេងសាច់ញាតិនៅឯស្រុកកំណើតទូទាំងប្រទេស។ លោកក៏បានស្នើជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននានា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីពិភាក្សាអំពីបញ្ហានេះ ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រគល់លិខិតសរសើរជូនដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរកាពីតូល និងក្រុមហ៊ុនសុខន ដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុន សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ដោយឡែក ក្រុមហ៊ុនដឹកជញ្ជូនចំនួនបី ក៏ទទួលបានលិខិតព្រមានពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ ដែលក្រុមហ៊ុនទាំងនេះ បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ ដែលក្នុងនោះ រួមមាន ក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ ក្រុមហ៊ុនអ្នកដឹកដំណើរ រិទ្ធិ មុនី និងក្រុមហ៊ុនដឹកអ្នកដំណើរ ១៥SH៕

%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-1%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-2%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-3%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-4%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-5%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-6%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-8%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-9%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-10%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-11%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-12%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-13%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%92%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9e%80%e1%9e%b6%e1%9e%9a-14

មតិយោបល់