បាត់ដំបងៈ កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ ត្រង់ចំណុចមុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លិញ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក iphone6 ពីក្នុងឃ្លុបម៉ូតូរបស់
ជនរងគ្រោះឈ្មោះ COLINE BACHELIER ភេទស្រី អាយុ ២៥ឆ្នាំ មកពីប្រទេស បារាំង ដែលកំពុងជិះម៉ូតូ ។
សម្ភារៈដកហូត រួមមាន៖
-ម៉ូតូមួយគ្រឿង ម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 1D 0283
– ទូរស័ព្ទដៃម៉ាក ណូគា ស៊េរីចាស់មួយគ្រឿង
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ឲ្យទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕
មតិយោបល់