ប្រេងដូងគឺជាប្រភេទប្រេងដែលមានអត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺសម្រាប់ស្បែក។ វាត្រូវបានគេប្រើធ្វើជាប្រេងម៉ាស្សា និងជាភ្នាក់ងារជួយឲស្បែករលោង ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាប្រេងដែលអាចជួយការពារស្បែកពីកាំរស្មីព្រះអាទិត្យ និងជាឡេការពារការរលាកស្បែកដ៏ប្រសើរបំផុតបណ្តាលមកពីកម្តៅព្រះអាទិត្យ។ ប្រេងដូងប្រមូលផ្តុំទៅដោយជាតិខ្លាញ់ដែលធ្វើឲស្បែករលោង។ ជម្រើសនៃការព្យាបាលដោយប្រើប្រេងដូងធម្មជាតិសម្រាប់ព្យាបាលរបួសនៅលើស្បែក។
វីតាមីន E នៅក្នុងប្រេងដូងអាចផ្តល់អត្ថប្រយោជន៏សម្រាប់សុខភាពស្បែក។ ការប្រើប្រាស់ប្រេងដូងញឹកញាប់ អាចជួយព្យាបាលស្បែកខូច និងអាចការពារស្បែកពីការប្រេះ។ សារៈសំខាន់នៃការថែរក្សាស្បែក ពីការធ្វើឲស្បែកស្ងួតនៅក្នុងរដូវរងារ។ ប្រេងដូងមានសារៈសំខាន់ចំពោះស្បែកយ៉ាងខ្លាំង លក្ខណៈពិសេសនោះគឺអាចជួយព្យាបាលស្បែកស្ងួត។
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលគួរប្រើប្រេងដូងចំពោះស្បែកស្ងួត៖
០១) ស្បែកកាន់តែទន់ល្មើយ
ក្នុងកំឡុងពេលរដូវរងារ អ្នកប្រាកដជាប្រឈមមុខនឹងបញ្ហាស្បែកស្ងួត ហើយរឹង។ រឿងសំខាន់ដែលអ្នកត្រូវធ្វើគឺ ផ្តល់សំណើមដល់ស្បែក ដោយប្រើប្រេងដូងដើម្បីជាជំនួយ។
០២) ប្រេះជើង
បញ្ហាប្រេះជើងជាបញ្ហាមួយដែលអ្នកនឹងប្រឈមុខ នៅក្នុងរដូវរងារ។ ហើយនេះក៏អាចបណ្តាលមកពីស្បែកស្ងួតផងដែរ។ វិធីដែលល្អគួរប្រើប្រេងដូងសម្រាប់ស្បែករបស់អ្នក វានឹងអាចជួយឲជើងរបស់អ្នកទន់ល្មើយ។ វាគ្មានបំលាស់ប្តូរពេញមួយយប់ ទីបំផុតវាធ្វើឲជើងរបស់អ្នកកាន់តែទន់ឡើងៗ។
០៣) ថែរក្សាស្បែកក្បាល
អ្នកងាយនឹងទទួលរងនូវបញ្ហាស្បែកក្បាលស្ងួតនៅរដូវរងារ។ វិធីងាយស្រួលបំផុតដើម្បីកម្ចាត់វា គ្រាន់តែធ្វើការម៉ាស្សាដោយប្រើប្រេងដូងក្តៅៗ។ ហើយវាក៏បានផ្តល់នូវអត្ថប្រយោជន៏បន្ថែមពីបញ្ហាអង្កែផងដែរ។
០៤) ថែរក្សាបបូរមាត់
នៅក្នុងរដូវរងារ បញ្ហាប្រេះបបូរមាត់អាចបណ្តាលឲមានការឈឺចាប់ និងភាពអៀនខ្មាស់។ នៅពេលអ្នកប្រើប្រាស់គ្រឿងសម្អាតលាបនៅលើបបូរមាត់ វានឹងអាចជួយដល់អ្នកបានខ្លះតែប៉ុណ្ណោះ។ ការធ្វើបែបនេះអាចផ្តល់ផលអាក្រក់ដល់អ្នក។ នៅពេលអ្នកប្រើប្រាស់ប្រេងដូងទៅលើស្បែក វានឹងមិនធ្វើឲមានភាពភ័យខ្លាចឡើយ បើទោះបីអ្នកលិតវាក៏ដោយ។
០៥) ជំងឺស្បែក
បញ្ហាមុខកើតមុន, ត្រអកសុទ្ធតែជាបញ្ហាស្បែកដែលប្រេងដូងអាចព្យាបាលបាន។ បរិមាណប្រូតេអ៊ីនក្នុងប្រេងដូងអាចជួយជម្រុះកោសិកាងាប់ៗ ឬស្ងួត ហើយជំនួសវិញដោយកោសិកាថ្មី។ ហើយប្រេងដូងក៏អាចប្រឆាំងនឹងបាក់តេរីតូចៗលើរាងកាយ និងព្យាបាលសន្លាកលើស្បែកផងដែរ៕
មតិយោបល់