ព្រៃវែង: ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅចំណុចភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ម្ដុំផ្សារកអណ្តែក) កាលពីវេលាម៉ោង ១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បណ្ដាលឲ្យក្មេងប្រុសម្នាក់ និងរបួសធ្ងន់ក្មេងស្រីម្នាក់ រួមជាមួយម្ដាយឪពុក ០២នាក់ ពេលនេះ ក្មេងស្រីរងគ្រោះ បានស្លាប់បាត់បង់ជីវិតហើយ។
ម្ចាស់ផ្ទះឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ (របួសធ្ងន់) និងប្រពន្ធមិនទាន់អត្តសញ្ញាណ (របួសធ្ងន់) ចំណែកកូនទី១ឈ្មោះ ឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំ (ស្លាប់) និងទី២ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ ២ឆ្នាំ (ស្លាប់) អ្នកទាំង ៤ រស់នៅភូមិ-ឃុំកើតហេតុ។
ការខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់ តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ដោយសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍ទាន់ពេល។
មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះ ជួសជុលម៉ូតូ ហើយរោទិ៍ ភ្លាមៗនោះ ក៏ឆាបឆេះដបសាំង បណ្ដាលឲ្យរាលដាលផ្ទុះឆេះ ជាអណ្តាតភ្លើង នៅក្នុងផ្ទះជនរងគ្រោះតែម្តង។
សូមបញ្ជាក់៖ ដោយសារស្ថានភាពឪពុកម្ដាយ រងរបួសធ្ងន់ធ្ងរពេក ពេលនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមហើយ៕
មតិយោបល់