កំពង់ធំៈ ករណីឃាតកម្មដ៏រន្ធត់ បុរសម្នាក់ យកកាំបិតកាប់សម្លាប់បងប្រុសជីដូនមួយខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងកូនប្រុសជនរងគ្រោះ រងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតហេតុកាលពីវេលាម៉ោង៧ និង ១៥នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ងួនសៀម ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោងខេត្តកំពងធំ ឃាតកម្នាក់។
មូលហេតុ៖ ខឹងម្ដាយបង្កើតស្ដីបន្ទោសរឿងផឹកស៊ី បូករួមប្រើសារធាតុញៀន ហួសកម្រិត៕
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់ចូលព្រៃ គេចពីការតាមចាប់ របស់សមត្ថកិច្ច ប៉ុន្តែដោយសមត្ថកិច្ច ប្រើឧបករណ៍ដ្រូន តាមថតសកម្មភាពរត់របស់ឃាតក ទើបអាចចាប់បានជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់