ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិវៀតណាម​​៩នាក់ លួចឆ្លងដែនចូលមកស្នាក់នៅ​ដោយខុសច្បាប់!

ភ្នំពេញៈ នៅព្រឹក​​វេលាម៉ោង​៨ព្រឹក ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ៖ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានពិនិត្យឃើញ៖
ជនបរទេសជាជនជាតិវៀតណាមចំនួន ៩០នាក់់ ស្រី ៦០នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន៨១នាក់ ស្រី៥៤នាក់ ជាអន្តោប្រវេស​ន៍ស្របច្បាប់ ។

ដោយឡែក ចំពោះជនជាតិវៀតណាមចំនួន​៩នាក់ ស្រី​៦នាក់ លួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដោយខុសច្បាប់​។

ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជនជាតិវៀតណាមចំនួន​៩នាក់ ស្រី​៦នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕

មតិយោបល់