បន្ទាយមានជ័យៈ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១១និង០០នាទីដល់ម៉ោង៥និង០០នាទី មានករណីប្រជាពលរដ្ឋ ស្លាប់ឈ្មោះ សាន់ ធី ហៅភី ភេទប្រុស អាយុ47ឆ្នាំ រស់នៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រស់នៅដាច់ស្រយាលពីគេ ស្លាប់នៅក្បែរផ្លូវចូលផ្ទះ មុនពេលកើតហេតុ ដោយសពមានអាការះមិនស្រួលខ្លួន ហើយបានពឹងឈ្មោះរឹម សុភ័ណ្ឌ ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិជាមួយគ្នា ជាអ្នកជិតខាង បានអោយកោសខ្យល់អោយ បន្ទាប់មកសពក៏ចង់ទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ លុះដល់ចន្លោះម៉ោងកើតហេតុខាងលើទើបប្រទះឃើញសព ស្លាប់នៅចំណុចកើតហេតុខាងលើតែម្តង។
ក្នុងករណីនេះក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយគ្រួរពេទ្យ មេភូមិ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ តាមការបញ្ចាក់របស់គ្រួពេទ្យ បានសន្និដ្ឋានថា សពអាចមានជំងឺលើសឈាម ឫខ្វះជាតិស្ករក្នុងខ្លួន និងខ្យល់គ តាមការបញ្ចាក់អះអាងពីបងប្អូនសាច់ញ្ញាត្តិ និងមេភូមិ សពជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ
ក្រោយពីបិនិត្យរួចសព ប្រគល់ជូនសាច់ញាត្តិរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់