ព្រៃវែងៈ កាលពីថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង ១១និង១២ នាទី កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខេត្តព្រៃវែង បានសហការជាមួយកំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកំលាំងនគរបាលនៃអធិការដ្ឋានស្រុក កញ្រ្ចៀច បានចុះ ស្រាវជ្រាវរកឃើញរថយន្ត មួយគ្រឿងម៉ាក កាម៉ារី បាឡែន ពណ៍ទឹកប្រាក់សេរីឆ្នាំ ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AO 9387
លេខតួ ឋ60340លេខ ម៉ាស៊ីន 2AZ7126805 ដែលពាក់ពន្ធករណី លួចពីខេត្ត កំពង់ស្ពឺ
ហើយបានរកឃើញនៅភូមិ គោគក្រសាំង ឃុំគោគគង់កើត ស្រុកកញ្រ្ចៀច កាលពីថ្ងៃទ ២៨ ខែកុម្ភះ ឆ្នាំ២០១៩ ។
បច្ចុប្បន្ន រថយន្តនេះបានប្រគល់អោយនាកយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងតាមនីតិវិធីបន្ត៕


មតិយោបល់