ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ បើកកាណូតលឿនបុកទូក បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ធ្លាក់ទឹកស្លាប់!

​សៀមរាប: កាលពីវេលាម៉ោង​៧​និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មានករណីកាណូតបុកទូក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅ​ស្ពានឆ្លងព្រែក ភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប​។

​អ្នកបើកកាណូតមានឈ្មោះ រុន រ៉ាក់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង និងអ្នករួមដំណើរ២នាក់ទៀត បានបុកក្បាលទូកដែលកំពុងអុំឆ្លងកាត់ទទឹងព្រែក បណ្ដាលឲ្យអ្នកអុំទូកឈ្មោះ សឿរ តាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ធ្លាក់ទឹកស្លាប់​។

ក្រោយពេលកើតហេតុ ក ម្លាំងនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងកន្លែងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើកបរកាណូតទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ដើម្បីសាកសួរចម្លើយបំភ្លឺ និងកសាងសំណុំរឿង​។

ចំណែកសាកសព ត្រូវបានកម្លាំងជំនាញប្រគល់ទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់