ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ Camel បានបុកពីក្រោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AG-0863 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករបួសនោះទេ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីកើតហេតុ គេឃើញខាងតំណាងក្រុមហ៊ុនរថយន្តស៊ីម៉ង់ត៍ Camel បានចុះមកធ្វើការសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តហាយឡែនឌ័រ ដោយធ្វើការសងសំណងទៅឲ្យភាគីរថយន្តហាយឡែនឌ័រចំនួន ១៦៥ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕








មតិយោបល់