ភ្នំពេញៈ នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអ្នកលក់ផ្កា២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែត្រូវចោរឆក់កាបូប ហើយជនរងគ្រោះ បានជិះតាម ក៏ត្រូវបក្ខពួកជនសង្ស័យ (ជាអ្នកបិទគូទ) ជិះតាមធាក់ម៉ូតូដួល បណ្ដាលឲ្យបុរសជាប្ដីបោកក្បាលស្លាប់ រីឯប្រពន្ធរបួស។
ហេតុការណ៍នេះ កើតទ្បើងនៅចំណុចស្តុបផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានជិះដេញជនសង្ស័យ តាមកែងផ្លូវ៣០២ ត្រូវបក្ខពួកជនសង្ស័យ (បិទគូទ) ជិះតាមធាក់ម៉ូតូឲ្យដួលបោកក្បាលស្លាប់ នៅផ្លូវ៣០២ មុខសាលាអន្តរជាតិខេមប្រីត ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន៕




មតិយោបល់